អំពីគោលបំណង និងគំនិតរបស់អ្នករចនា
ខ្ញុំព្រះករុណា សូមថ្វាយបង្គំព្រះថេរានុថេរគ្រប់ព្រះអង្គ និងសូមគោរពព្រះករុណា សម្ដេច ឯកឧត្ដម លោកជំទាវ និងប្រិយមិត្តទាំងឡាយ ដោយសេចក្ដីគោរពរាប់អាន។ ដោយយល់ឃើញថា ការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណែត មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទើបយើងខ្ញុំខំរចនាគេហទំព័រមួយនេះឡើង ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បទពិសោធន៍ របកគំហើញថ្មីៗ ប្លែកៗ ដើម្បីចូលរួមចំណែក ក្នុងការបង្កើនចំណេះដឹង ដល់សង្គមរបស់យើងឲ្យកាន់តែទូលំទូលាយ និងដើម្បីជួយសម្រួលដល់ការស្រាវជ្រាវ របស់ប្រិយមិត្តថែមមួយកំរិតទៀត។
យើងខ្ញុំសូមជូនពរ ដល់ប្រិយមិត្តទាំងអស់ សូមឲ្យមានសុខភាពល្អបរិបូរណ៍ និងសូមបានជួប្រសព្វនូវពរ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីក្លាយជាប្រការៈដទៃឡើយ ហើយសូមឲ្យបានសម្រេចជោគជ័យគ្រប់ភារកិច្ច ។
សូមអរគុណ!!!
No comments:
Post a Comment